ម៉ាស៊ីនបូមទឹកខ្នាតតូច និងមធ្យមជាច្រើនគ្រឿងដាក់ឱ្យដំណើរការបូមទឹកសង្គ្រោះដំណាំស្រូវខ្វះទឹក


ម៉ាស៊ីនបូមទឹកខ្នាតតូច និងមធ្យមជាច្រើនគ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងបងប្អូនប្រជាពលរដ្ឋ ដាក់ឱ្យដំណើរការបូមទឹកពីអូររន្ទះបាញ់ ទៅសង្គ្រោះដំណាំស្រូវខ្វះទឹកប្រមាណ ៦៥០ ហិកតា នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។