*ខេត្តកណ្តាល៖ នារសៀលថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រី សមាជិកគណបក្ស តាមមន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន ៤៩៧ នាក់។