អបអរសាទរ​ក្លឹប​តេក្វាន់ដូ វិទ្យាល័យ ហ៊ុន សែន ពាម ជីកង ការ​ប្រឡង​តម្លើង​ខ្សែ​ក្រវាត់​ពណ៌ លើក​ទី​១ ឆ្នាំ​២០១៨


កំពង់ចាម ៖ ក្នុង​គោលដៅ​​​លើក​កម្ពស់​វិស័យ​កីឡា បង្កើន​ការ​ថែរក្សា​សុខភាព​របស់​សិស្សានុសិស្ស​ជៀសវាង​ការ​ប្រើប្រាស់​ពេលវេលា​​ទៅ​លើ​រឿង​​ខុសឆ្គង​ផ្សេងៗ ​​​ក្លឹប​តេក្វាន់ដូ វិទ្យាល័យ ហ៊ុន សែន ពាម ជីកង បាន​រៀប​ចំ​ការ​ប្រឡង​តម្លើង​ខ្សែ​ក្រវាត់​ពណ៌ លើក​ទី​១ ឆ្នាំ​២០១៨ ដែល​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​ជា​ច្រើន​រូប​ចូល​រួម​ប្រឡង។

កម្មវិធី​ប្រឡង​តម្លើង​ខ្សែ​ក្រវាត់​ពណ៌​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​អាទិត្យ ១១​រោច ខែ​បឋមាសាឍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​វិទ្យាល័យ​ ហ៊ុន សែន ពាម ជីកង។ សូម​ជម្រាប​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ក្លឹប​តេក្វាន់ដូ វិទ្យាល័យ​ ហ៊ុន សែន ពាម ជីកង រៀប​ចំ​ការ​ប្រឡង​នេះ​ឡើង​៕