សាលាខេត្តកណ្តាលបានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២


ព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាលបានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតី លោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្តកណ្តាល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល។