នៅថ្ងៃចន្ទ ១២ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្វិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៨ គណៈកម្មការអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពការងារជួសជុលផ្លូវចំនួន ០២ ខ្សែ ប្រវែងសរុប ២១ ២៣០ ម ចាក់ដីសពង្រីកទទឹង ៧ ម និងក្រាលក្រួសក្រហម ០៦ ម សាងសង់លូប្រអប់ ០១ កន្លែង និងលូមូលគ្រប់ប្រភេទ ៣៤ កន្លែង ស្ថិតក្នុងឃុំត្រពាំងថ្លុង និងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ប្រើប្រាស់ថវិកាជំពូក ៦១។
ឯកឧត្តម សាន វិសាល ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពការងារជួសជុលផ្លូវចំនួន ០២ ខ្សែ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
