សង្គ្រោះជាតិចង់រកកិច្ចព្រមព្រៀង ២៣តុលា ជួយសមរង្ស៊ី


CNRP 05 09 16 copy

     មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងនៅថ្ងៃនេះថា គណបក្សសង្គ្រោះជាតិគ្រោងនឹងប្តឹងទៅបរទេស ដើម្បីជួយរកការវិលត្រឡប់មកវិញ របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

     មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ត្រូវបានគេដកស្រង់ប្រសាសន៍ ដែលថ្លែងចំអកទៅវិញថា សម្តីរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ បានបង្ហាញពីសមត្ថភាព ដែលមិនយល់ដឹងអំពីកិច្ចការទាំងឡាយនេះ ។

     សូមជំរាបថា វេលាព្រឹកថ្ងៃទី២ ខែកញ្ញានេះ មន្ត្រីសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងថា ក្នុងការដោះស្រាយស្ថានភាពបច្ចុប្បន្ន គណបក្សសង្គ្រោះជាតិ នឹងដាក់ញត្តិទៅកាន់ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំទាំង ២រូប ធ្វើនយោបាយដោយបើកចំហរ ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា គម្រោងដាក់ញត្តិរបស់គណបក្សសង្រ្គោះជាតិ ស្វែងរកការអន្តរា គមន៍ ពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងបារីស ដើម្បីជួយដល់មេដឹកនាំរបស់ខ្លួននោះ គឺជារឿងអស់ សំណើចបំផុត ។

     លោកថាប្រទេសទាំងនោះ មិនមានសមត្ថកិច្ចក្នុងការលូកលាន់ ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានោះទេ ។ មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដដែលបានពន្យល់វិញថា គេអ្វីដែលទាក់ទងនឹងកិច្ចព្រមព្រៀងនេះ គឺនៅពេលណាដែលមានការរំលោភ ដល់អធិបតេយ្យភាព ឯករាជភាព និងបូរណភាពទឹកដី ពីខាងក្រៅមក ដែលធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដី និងឯករាជភាពរបស់កម្ពុជា ដែលជារដ្ឋមិនអាចបំបែកបាន ។

     លោក សុខ ឥសាន បានដាក់សំណូរមកវិញ តើឥឡូវមាននរណាមកឈ្លានពានកម្ពុជា… តើមាននរណាមករំលោភកម្ពុជា ដូច្នេះមិនអាចមានករណីហ្នឹងកើតឡើងទេ ។ លោកនិយាយថា ការនិយាយនោះគឺខុសទិសដៅ និងក៏មិនត្រូវនឹងសមត្ថកិច្ចនៃកិច្ចព្រមព្រៀងក្រុងបារីសដែរ ។