ទិដ្ឋភាពសំណង់បង្ហៀរនៃទំនប់អាងទឹកថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ


ទិដ្ឋភាពសំណង់បង្ហៀរនៃទំនប់អាងទឹកថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ។

គួររំលឹកជូនថា សំណង់បង្ហៀរនៃទំនប់អាងទឹក ថ្មី ដែលរងការខូចខាតស្ទើរទាំងស្រុង ដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញប្រវែង ២៨០ ម ។ តាមរយៈការសាងសង់សំណង់បង្ហៀរថ្មីនេះ ទំនប់អាងទឹក ថ្មី នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដីប្រមាណ ៦.០០០ ហិកតា ហើយនិង​ក្លាយទៅជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ផ្គត់ផ្គង់ទឹកបន្ថែមទៅកាន់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង (ជំហានទី ២) ។ ក្រៅពីការផ្តល់អត្ថប្រយោជន៍ខាងលើ សំណង់នេះ ក៏នឹងក្លាយទៅជាផ្លូវគមនាគមន៍តភ្ជាប់ពីឃុំត្រពាំងតាវ ទៅកាន់ឃុំលំទង ស្រុកអន្លង់វែង ផងដែរ ។