ឯកឧត្តម នុត ពុធដារ៉ា បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០២ខ្សែ ក្នុងភូមិភា និងភូមិអង្គ


ព្រឹកថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការ ខណ្ឌ សង្កាត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០២ខ្សែ ប្រវែង ៤០០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិភា និងភូមិអង្គ សង្កាត់ប្រទះឡាង។
ដោយខ្សែទី១ ស្ថិតក្នុងភូមិភា ប្រវែង ២៨០ម៉ែត្រ ទទឹង០៥ម៉ែត្រ និងខ្សែទី២ ស្ថិតក្នុងភូមិអង្គ ប្រវែង ១២០ម៉ែត្រ ទទឹង០៥ម៉ែត្រ ដែលផ្លូវទាំង០២ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរទទួលទាន របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនផាសុខភាពក្នុងការរស់នៅផងដែរ។