នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានដឹកនាំសហការី សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូជូនប្រជាពលរដ្ឋ បានចំនួន ១៦០នាក់។
ក្រុមការងារស្ថានទូតពេញចិត្តនឹងបំពេញការងារដើម្បីបងប្អូនខ្មែរជានិច្ចទោះថ្ងៃសម្រាកចុងសប្ដាហ៍។