លោកស្រី សុខ សុធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកយកបញ្ហាប្រឈម ដើម្បីដោះស្រាយអោយទាន់ពេលវេលា


ថ្ងៃចន្ទ ៤ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២
ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត កោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកយកបញ្ហាប្រឈម ដើម្បីដោះស្រាយអោយទាន់ពេលវេលា ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តបន្តអោយកាន់តែទទួលបានលទ្ធផលល្អស្រមតាមផែនការ និងតម្រូវការជាក់ស្តែងរបស់មន្ទីរ។