នៅព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង នៅប្រាសាទព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕
ឯកឧត្តម ម៉ុម សារឿន អញ្ជើញចូលរួមពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង
