ឯកឧត្តម កែន សត្ថា អភិបាលខេត្ត បានចុះពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារទឹកភ្លៀង


ភ្លៀងនៅតែបន្តធ្លាក់ ស្ថានភាពភូមិសាស្ត្រខេត្តកែប តំបន់ខ្លះត្រូវទឹកដក់នៅលើផ្លូវ ។ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត បានចុះពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារទឹកភ្លៀង ។ ទំនប់ទឹកធំៗមួយចំនួនត្រូវបើកបង្ហូរដោយសារទឹកពេញទំនប់ និងមានខ្នងទំនប់ខ្លះត្រូវខូចខាត នៅលើផ្លូវជាតិ ទឹកដក់ច្រើនកន្លែង ត្រូវចាត់កម្លាំងបោសសម្អាត និងប្រើគ្រឿងចក្រជីកចង្អូរទឹកឲ្យធំទូលាយដើម្បីដោះទឹកចេញ ។