កំពត: ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អោយដឹងថា ជារឿងជាក់ស្តែង ពិសេសក្នុងយុទ្ធនាការសំណេះសំណាល ឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពីសហគមន៍ខ្មែរឥស្លាម ក្នុងកម្រោង ១១០កន្លែងទូទាំងប្រទេស គណៈចលនាសាសនិកឥស្លាមកម្ពុជា បានកត់សម្គាល់ ថា គោលនយោបាយ ១១ខ របស់គណបក្សប្រជាជនកម្ពុជា បាននិង កំពុងទទួលបាននូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងក្លាពីជនរួមជាតិ ខណៈសហគមន៍ខ្មែរឥស្លាម ស្ទើរទាំងអស់ បានកំពុងតែសប្បាយរីករាយអបអរសាទរ ជាមួយគោលនយោបាយទាំង ១១ខ ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញសម្រាប់អាណត្តិទី៦ ឆ្នាំ ២០១៨-២០២៣ នេះ។ ឯកឧត្តម អូស្មាន ហាស្សាន់ ឡើងបែបនេះ នាេសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរឥស្លាមអ្នកឃុំបឹងទូក ស្រុកទឹកឈូ ហើយជាក់ស្តែង គឺអ្នកឃុំបឹងទូកទាំងមូលដែលចូលរួមក្នុងកម្មវិធីសំណេះសំណាល មិនខុសពីសហគមន៍អ្នកនៅបណ្តា ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានីខេត្តផ្សេងៗ ដែលកំពុងគាំទ្រ និងចង់បានគណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោត ដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍តាមគោលការទាំង ១១ខ របស់ខ្លួន។
ឆ្លើយតបជាមួយគោលនយោបាយទាំង១១ នេះ អ្នកឃុំបឹងទូក បានប្តេជ្ញាត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃទី ២៩ កក្កដា ២០១៨នេះ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី។