ឯកឧត្ដម ស្បោង សារ៉ាត អញ្ជើញសំណេះសំណាលជាមួយ ប្រធាន អនុប្រធាន ក្រុមបក្ស និងគ្រួសារបក្សចំនួន១៥៥នាក់ ស្រុកពារាំង ខេត្តព្រៃវែង


ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង អញ្ជើញសំណេះសំណាលជាមួយ ប្រធាន អនុប្រធាន ក្រុមបក្ស និងគ្រួសារបក្សចំនួន១៥៥នាក់ នៅឃុំ កំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។

ក្នុងនោះឯកឧត្តមប្រធាន បានបង្ហាញ សមាជិក សមាជិកា អំពីរបៀបគូសសន្លឹកឆ្នោត លំដាប់លេខរៀងគណបក្ស និងការត្រៀមឯកសារអោយបានគ្រប់គ្រាន់ដើម្បីបោះឆ្នោត ហើយអញ្ជើញបងប្អូនទាំងអស់ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺត្រូវបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បី សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

បន្ទាប់មកពេលរសៀល ឯកឧត្តម ប្រធាន អញ្ជើញចុះសួរសុខទុក្ខអាជីវករ ប្រកបអាជីវកម្ម នៅផ្សារកំពង់ពពិល ស្រុកពារាំង ផងដែរ ។