កម្មវិធី​សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​ “លទ្ធភាព​នៃ​ការ​អនុវត្ត​កម្មវិធី​ ផ្ដល់​ស្បៀង​អាហារ​នៅ​តាម​សាលា​បឋម​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​”


រាជធានី​ភ្នំពេញ៖ កម្មវិធី​សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​ “លទ្ធភាព​នៃ​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​ស្បៀង​អាហារ​នៅ​តាម​សាលា​បឋម​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​” ដើម្បី​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​កម្មវិធី​នេះ និង​ដើម្បី​ផ្ដល់​ដល់​ភាគី​ពាក់ព័ន្ធ​ ប្រើប្រាស់​នូវ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ជា​មូលដ្ឋាន និង​ភស្តុតាង​សម្រាប់​រៀបចំ​ផែនការ​សកម្មភាព​ ឯកសារ​គតិយុត្តិ រៀប​ចំ​ផែនការ​ប្រតិបត្តិ​ប្រចាំ​ឆ្នាំ ព្រមទាំង​រៀប​ចំ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​អាហារ​តាម​សាលា​រៀន​នៅ​ពេល​អនាគត។​

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២។ តាម​រយៈ​កម្មវិធី​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំពោះ​កុមារ​ថ្នាក់​បឋម​សិក្សា ដើម្បី​អាច​អោយ​ពួក​គេ​ទទួល​បាន​អាហារ​គ្រប់គ្រាន់ មាន​កាយសម្បទា​ល្អ ក្លាយ​ជា​សសរ​ទ្រូង​រឹង​មាំ​សម្រាប់​ប្រទេស​ជាតិ​​នា​ពេល​អនាគត៕