ឯកឧត្តម ផៃ ស៊ីផាន ប្រតិកម្មអ្នកវិភាគ អូស្រ្តាលី ចោទ ស ស យ ក របស់ឯកឧត្តម ហ៊ុន ម៉ានី មិនឯករាជ្យ


ភ្នំពេញ៖ បន្ទាប់ពីលោក Lee Morgenbesser ដែលតំាងខ្លួន ជាអ្នកវិភាគ នយោបាយ នៅ អូស្រ្តាលី ចោទប្រកាន់ថា សហភាព សហព័ន្ធ យុវជនកម្ពុជា (សសយក) ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលជាកូនប្រុស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា និងអនាគតជា នាយករដ្ឋមន្ត្រី អាណត្តិទី៦ របស់កម្ពុជា និងអ្នកសង្កេតការអន្តរជាតិ ដែលនឹងចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ មិនមានឯករាជ្យ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មតបវិញថា ការលើកឡើងនេះ គ្រាន់តែជា​ការប្រឆំាងការបោះឆ្នោត និងជាសត្រូវជាមួយ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមាក់ងាយ​ប្រឆំាងបក្សនយោបាយទាំង២០ ។

ឯកឧត្តម ផៃ ស៊ីផាន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨​ថា ការលើកឡើងរបស់លោក Lee Morgenbesser បានបង្ហាញដល់សាធារណជនជាក់ស្តែង នៃល្បិចកលមិនសុច្ចរិត និងតម្លៃអ្នកសង្កេតការណ៍ ដែលបានចូលរួមគ្រប់កន្លែង ស្ថានីយ៍បោះឆ្នោតនៅកម្ពុជា ។

ឯកឧត្តមបញ្ជាក់ថា “ការលើកឡើងនេះ គឺមិនមានលក្ខណៈអ្នកវិភាគនោះទេ គឺច្បាស់ណាស់ថា អ្នកបញ្ចេញយោបល់ប្រឆំាង និងការបោះឆ្នោតរបស់កម្ពុជា ជាសត្រូវជាមួយប្រជាពលរដ្ឋ កម្ពុជា ក៏ដូចជាមាក់ងាយប្រឆំាង នឹងគណបក្សនយោបាយ ចំនួន២០ ដែលធ្វើការប្រកួត ប្រជែងនៅថ្ងៃបោះឆ្នោតសកលនោះ ។ ការលើកឡើងនេះ គឺគ្មានមូលដ្ឋាន និងការយល់ ដឹងអំពីដំណើរការបោះឆ្នោះនៅកម្ពុជា ហើយស្ថិតក្នុងលក្ខណៈអត្តនោម័តផ្ទាល់ ខ្លួនតែប៉ុណ្ណោះ” ។

ឯកឧត្តមបន្តថា ការយកលេសវាយប្រហារ និងចោទប្រកាន់មកលើឯកឧត្តម ហ៊ុន ម៉ានី ឬ សហភាព សហព័ន្ធយុវជនកម្ពុជា ដែលមានភាពលំអៀង ទៅកាន់គណបក្សប្រជាជនកម្ពុជា ក៏ដូចជា វាយប្រហារទៅលើអ្នកសង្កេតការណ៍អន្តរជាតិ ដែលគ្មានសមត្ថភាពឯករាជ្យនោះ ជាការយស់ ច្រឡំខុសពីគោលការណ៍ និងស្ថានភាពជាក់ស្តែងនៅក្នុង ឬខាងក្រៅស្ថានីយ៍បោះឆ្នោត ។

ឯកឧត្តម ផៃ ស៊ីផាន បន្ថែមថា លោកសោកស្តាយចំពោះលោក Lee Morgenbesser ដែលគ្មាន សមត្ថភាពយល់ដឹងនៃដំណើរការ និងគោលការណ៍ នៃការបោះឆ្នោតរបស់កម្ពុជា ដែលយល់ ច្រឡំ ពីគោលការណ៍ឯករាជ្យ គោលការណ៍គណនេយ្យភាព និងតម្លាភាពដោយអង្គ បោះឆ្នោតនីមួយៗគ្រប់ជនជាតិប្រាថ្នាចង់បានគួរឲ្យអាម៉ាស់៕