ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បន្តជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សស្រុកអូររាំង និងអំពាវនាវដល់ពលរដ្ឋត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ


មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារ
ចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ចាន់ យឿន បេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌល មណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្ស បានបន្តជួបសំណេះ សំណាលជាមួយសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាស្រុកអូររាំងចំនួន៥៦០នាក់ មកពីឃុំចំនួនពីរ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកអូររាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨