ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងចំនួន ១ខ្សែ


ព្រឹកថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង៤៧៧ម៉ែត្រ ដាក់លូ ប្រវែង៤៣៤ម៉ែត្រ រៀបជញ្ជាំងទប់ដីប្រវែង ១៩៤ម៉ែត្រ និងស្ពានបេឡេ នៅភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ១ ដែលស្ថិននៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។