ឯកឧត្តម អ៊ី ឈាន អញ្ជើញឃោសនារកសម្លេងឆ្នោត នៅឃុំស្ទឹងកាច់


នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត និងក្រុមការងារចុះជួយឃុំស្ទឹងកាច់ បានអញ្ជើញឃោសនារក សម្លេងឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា៖ បន្ទាប់ពីបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិទទួលបាននូវសុខ សន្តិភាព និងមានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ។ ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ/សង្កាត់, ដែលពីមុនពុំធ្លាប់មានសោះ ,ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យ ផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បន្តថា៖ បើប្រទេសជាតិបើគ្មានសុខសន្តិភាពទេ កុំថាឡើយការអភិវឌ្ឍ សូម្បីតែសិទ្ធសេរីភាពក៍គ្មានដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរួមសាមគ្គីគ្នា ថែរក្សាសមិទ្ធផល ដែលយើងមានសព្វថ្ងៃ ជាពិសេសខិតខំថែរក្សានូវសុខសន្តិភាពឱ្យខាងតែបាន។ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយមានតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ មិនលំអៀង ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នានាពេលខាងមុខនេះ ដោយខេត្តប៉ៃលិនយើង លោកជំទាវ បាន ស្រីមុំ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា៕ វួច ពឿន