លោក ឌិន គឹម ដឹកនាំក្រុមការងារ ចុះឃោសនារកសំលេងគាំទ្រនៅភូមិអូច្រាកើត សង្កាត់ទួលល្វា


ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ លោក ឌិន គឹម ប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា រួមដំណើដោយ ឯកឧត្តម ធូ ភា អនុប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា លោក ស្រី ស្រ៊ី ចាន់អេង អនុប្រធានក្រុមការងារ និងសមាជិក សមាជិការក្រុមការងារជាច្រើនទៀត បានអញ្ជើញចុះឃោសនារកសំលេងគាំទ្រជូនគណបក្សប្រជាជនកម្ពុជានៅភូមិអូរច្រាកើត ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ធូ ភា បានមានប្រសាសន៍ថា តាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើអោយប្រទេសជាតិរបស់យើងមានការរីកចំរើនឥតឈប់ឈពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយកំណើតសេដ្ឋកិច្ចជាតិក្នុងរង្វង់៧%រៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះយើងមានផ្លូវ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្រ្ត ភ្លើងអគ្គីសនីដែលគ្រប ដណ្តប់ស្ទើរទូទាំងប្រទេស, ប្រជាពលរដ្ឋមានជីវភាពធូធាជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមបានបន្តថា នៅក្នុងអាណត្តថ្មី ២០១៨-២០២៣នេះ នៅពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសន្យាថា នឹងតំឡើងប្រាក់ឈ្នួលកម្មករ-និយោជិត ជារៀងរាល់ឆ្នាំ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត លើកកំពស់ជីវភាព លក្ខណ្ឌការងារ និងការពារអាជីពរបស់កម្មករ នោយោជិត ហើយបើកប្រាក់ឈ្នួលក្នុងរយៈពេល២សប្តាហ៍ម្តង ដូចបណ្តាប្រទេសជឿនលឿនមួយចំនួនក្នុងតំបន់ចាប់ពីឆ្នាំ២០១៩ទៅ។ តម្លើងប្រាក់បៀវត្សន៍ជូនមន្រ្តីរាជការស៊ីវិល កងកំលាំងប្រដាប់អាវុធជារៀងរាល់ឆ្នាំ និងបើកប្រាក់សោធនរបស់និវត្តជន និងអតីតយុទ្ធជនអោយមានកំរិតជីវភាពកាន់តែប្រសើឡើង ហើយការបើកប្រាក់នេះ គឺធ្វើឡើងតាមប្រព័ន្ធធនាគារ ក្នុងរយៈពេល២សប្តាហ៍ម្តងដូចកម្មករ និយោជិតដែរ។ ឯកឧត្តម បានបន្តថា នៅពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនៅអាណត្តទី៦នេះ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ ទទួលបានការឧបត្ថម្ភចំនួន៣តំណាក់កាលគឺ តំណាក់កាលទី១៖ ត្រូវបានឧបត្ថម្ភចំនួន៤លើក ក្នុងមួយលើកៗចំនួន៤ម៉ឺនរៀល នៅពេលស្រ្តីមានផ្ទៃពោះ ទៅទទួលយកសេវាពិនិត្យផ្ទៃពោះនៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។ តំណាក់កាលទី២៖ ទទួលបានការឧបត្ថម្ភ២០ម៉ឺនរៀល នៅពេលស្រ្តីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។តំណាក់កាលទី៣ ៖ ត្រូវបានឧបត្ថម្ភ១០លើក ដោយក្នុងមួយលើកៗទទួលបាន៤ម៉ឺរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬសេវាគាំពារនានា រហូតដល់កុមាមានអាយុ២ឆ្នាំ។
លោក ឌិន គឹម ប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា បានមានប្រសាសន៍ថា៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតអោយខ្លួនឯង ,បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាការពារសុខ សន្តិភាព ជូនប្រជាពលរដ្ឋ ការពារបូរណភាពទឹកដី និងបន្តអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនបន្តទៀត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតគាំទ្របេក្ខភាពលោកជំទាវ បានស្រីមុំ ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនសំរាប់អាណត្តទី៦បន្តទៀត។ លោកបានបន្តថា នៅពេលបច្ចុប្បន្ននេះ មានក្រុមជនអគតិមួយចំនួនដើរញោះញង់ អូសទាញប្រជាពលរដ្ឋយើងមិនអោយទៅបោះឆ្នោត ពិសេសតាមបណ្តាញសង្គម Facebook មួយចំនួន និងបានប្រឌិតព័ត៌មានក្លែងក្លាយថា ទឹកថ្នាំពណ៌ខ្មៅជ្រលក់ម្រាមដៃ បណ្តាលអោយស្លាប់ក្នុងរយៈពេល២៤ម៉ោង។ ប្រជាពលរដ្ឋមិនត្រូវជឿលើការភូតកុហត ការអូសទាញរបស់ក្រុមមនុស្សទាំងនោះឡើយ តែត្រូវត្រៀមឯកសារអោយបានគ្រប់គ្រាន់ និង ទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត៕ វួច ពឿន