បន្ទាយមានជ័យ :ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨
ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយភរិយាថ្នាក់ដឹកនាំ បានឆ្លៀតចុះសួរសុខទុក្ខបងប្អូនកងទ័ពវរសេនាតូចថ្មើរជើងលេខ៥១៣ នៃកងពលតូចថ្មេីរជេីងលេខ៥១ និងពិនិត្យទីតាំងជីកស្រះទឹក ជូនក្រុមគ្រួសារកងទ័ពបង្ករបង្កើនផល និងទស្សនាមើលសួនបន្លែដំណាំរបស់គ្រួសារកងទ័ព។
ក្នុងឱកាសនោះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចកត្តិព្រិទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានបន្តផ្តាំផ្ញើទៅគ្រួសារកងទ័ពឲ្យបន្តខិតខំចិញ្ចឹមមាន់ ទា បង្ករបង្កើនផល ដាំដំណាំរួមផ្សំគ្រប់ប្រភេទបន្ថែមទៀត ដើម្បីបំពេញតំរូវការក្នុងអង្គភាពក៏ដូចជាអាចលក់ចេញទៅទីផ្សារ បង្កើនចំណូល លើកស្ទួយជីវភាពគ្រួសារកងទ័ពយើងបានមួយកំរិតផងដែរ។
ជាមួយគ្នានេះ សូមបងប្អូនកូនក្មួយអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនរបស់យើងជាបន្តទៀត។