ក្នុង​អាណត្តិ​នេះ​ បងប្អូនកម្មករ-​កម្មការនីយើងដ៏​ច្រើន​លើសលប់​​នៅទូទាំងប្រទេសបានសម្តែងនូវ​មនោសញ្ចេតនា​គោរព​ស្រឡាញ់​ និង​សមានចិត្ត​គាំទ្រចំពោះ​ការ​ដឹកនាំ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា


ក្នុង​អាណត្តិ​នេះ​ បងប្អូនកម្មករ-​កម្មការនីយើងដ៏​ច្រើន​លើសលប់​​នៅទូទាំងប្រទេសបានសម្តែងនូវ​មនោសញ្ចេតនា​គោរព​ស្រឡាញ់​ និង​សមានចិត្ត​គាំទ្រចំពោះ​ការ​ដឹកនាំ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​ ដែល​បាន​យក​ចិត្ត​ទុកដាក់​គាំ​ពារ​និង​លើក​កម្ពស់​ជីវភាពបងប្អូន​ តាម​រយៈ​ការដាក់ចេញឱ្យ​អនុវត្តនូវ​គោលនយោបាយ​ជាតិ​គាំ​ពារ​សង្គម​ ការអនុវត្ត​​របប​សោធន​សម្រាប់​កម្មករ-នយោជិត​ចាប់​ពី​ឆ្នាំ​២០១៩​ និងការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាចាប់​ពី​ ​១៧០​ដុល្លារ។​ ការយល់ដឹងបានត្រឹមត្រូវអំពីទីតាំង​ តួនាទី​ សិទ្ធិ​ សេរីភាព​ និង​ការ​ទទួល​ខុស​ត្រូវរបស់បងប្អូន ក្នុងនាមពលរដ្ឋល្អនិងជាកម្លាំងផលិត​​ គឺជា​មូលដ្ឋាន​គ្រឹះ​និង​ជា​បច្ច័យ​​រួម​ចំណែកយ៉ាងសំខាន់​ដល់​ដំណើរការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ។ ឯកឧត្តមសាយ សំអាល់ សូម​អរគុណ​ចំពោះ​បងប្អូន​កម្មករ​-នយោជិតយើង​ ដែល​​បាន​ប្តេជ្ញាចិត្ត​ទៅ​បោះឆ្នោត​ និង​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា​គ្រប់​គ្នា​ នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​។