អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញប្រគល់ម៉ូតូ ចំនួន២១គ្រឿង ជូនដល់ប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំ/សង្កាត់ទូទាំខេត្ត


មណ្ឌលគិរី៖ ម៉ូតូចំនួន២១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំ/សង្កាត់ទូទាំងខេត្ត ដោយមានការចូលរួមពីសំណាក់លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្ត លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ មន្ត្រីនគរបាលចំណុះ ការិយាល័យទាំងអស់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ និងកងកម្លាំងអន្តរាគមន៍​ សរុបចំនួន ២០៥នាក់ ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។