ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រគេនទៀន វស្សាដល់ព្រះគ្រូចៅអធិការចំនួន ៧វត្


ដើម្បីចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សាដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវរួមទាំងឯកឧត្តមជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំខេត្ត នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ បាននិមន្តព្រះគ្រូចៅអធិការមកពីវត្តចំនួន ៧រួមមាន៖ វត្តភ្នំស្វាយ វត្តភូមិថ្មី វត្តភូមិប៉ុង វត្តភូមិហ្វាំង វត្តអូរចេង និងវត្តបរកែវ ដើម្បីប្រគេនទៀនវស្សានិងបច្ច័យព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន។ ពិធីប្រពៃណីព្រះពុទ្ធសាសនាខាងលើនេះប្រារព្វធ្វើឡើងនៅភូមិគ្រឹះ ឯកឧត្តម ព្រឹទ្ទាចារ្យ ប៊ូ ថង ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ។

ពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនានេះប្រព្រឹត្តទៅតាមលំដាប់លំដោយ ប្រពៃណីព្រះពុទ្ធសាសនា មានពិធីសូត្រមន្តចំរើនព្រះបរិត្ត។ គួរបញ្ជាក់ថា ក្នុងឱកាសនេះឯកឧត្តម ព្រឹទ្ទាចារ្យនិងលោកជំទាវបានប្រគេនដល់ព្រះគ្រូចៅអធិការទាំង៧វត្តក្នុងវត្តទទួលបានទៀនវស្សាមួយគូរបច្ច័យ ៣០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។