លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុករំដួល ខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានចុះជួបសំណេះសំណាល និងសួរ សុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុករំដួល ខេត្តស្វាយរៀង ព្រឹកថ្ងៃច័ន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី និងបានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែង ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នៅកោះពេជ្រ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨ និងបានរំលឹកដល់បងប្អូនទាំងអស់គ្នាអំពីកាលបរិច្ឆេទនៃថ្ងៃបោះឆ្នោតគឺមានតែមួយថ្ងៃគត់ គឺថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ពុំមានការបោះឆ្នោត ២-៣ថ្ងៃ ដូចការញ៉ោះញ៉ុងរបស់ក្រុមជន អគតិមួយចំនួននោះទេ ។

មុននឹងបញ្ចប់ក៏មានការណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់ សមាជិក សមាជិកាដែលបានចូលរួមក្នុង កម្មវិធីទាំងអស់គ្នាផងដែរ។