ព្រឹកថ្ងៃអង្គារ ១២ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ ឯកឧត្ដម វ៉ុឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ជា ជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិនប្រវែង ១២៥ម ទទឹង ១០ម នៅក្រុងច្បារមនខេត្តកំពង់ស្ពឺ ៕