ប្រធានគណៈកម្មការសិទ្ធិមនុស្ស ប្រតិកម្មសេចក្តីថ្លែងការណ៍


Koe Rami 15 09 16 copy

     ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងប្រតិកម្មនៅថ្ងៃទី១៤ ខែកញ្ញា នេះភ្លាមៗ ជុំវិញសេចក្តីរាយការណ៍សិទ្ធិមនុស្ស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ។

     លោក កែវ រ៉េមី បានថ្លែងថា ព័ត៌មានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ គឺជាការទទួលបានព័ត៌មានតែម្ខាង ដោយខ្វះការពិតជាក់ស្តែង។ ស្ថានភាពនៅកម្ពុជានាពេលបច្ចុប្បន្ន មានភាពប្រក្រតីធម្មតា និងមិនមានបញ្ហាសិទ្ធិមនុស្សដូចការថ្លែងលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅក្រុមប្រឹក្សាសិទ្ធិ មនុស្ស របស់អង្គការសហប្រជាជាតិ លោក Keith Harper ស្ថានទូតអាមេរិកនោះទេ»។

     លោក កែវ រ៉េមី បានហៅការចេញសេចក្តីប្រកាសសិទ្ធិមនុស្សនេះ «គឺជាការជ្រួលជ្រើមតាមគ្នា ជាពិសេសតាមប្រទេសមហាអំណាចដែលមានឥទ្ធិពលលើកូនអុករបស់គេ។ លោកបានថ្លែងចំអកថា ការបំពានសិទ្ធិមនុស្សជាច្រើនទៀតតាមបណ្តាប្រទេសដទៃ ដូចជានៅអាហ្វ្រិក អឺរ៉ុប និងអាស៊ីផងនោះដែរ គេមិនដែលឃើញប្រទេសមហាអំណាច និងសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសព្រួយបារម្ភនោះផងទេ។