ឯកឧត្តមសុខ ឥសាន បានអះអាងថា បើនៅក្នុង រដ្ឋសភា មានតែគណបក្ស ប្រជាជនកម្ពុជា តែម្នាក់ឯង នោះការងារនៅក្នុងរដ្ឋសភា កាន់តែ ងាយ ស្រួលធ្វើ ហើយប្រព្រឹត្ត ទៅដោយរលូន


ភ្នំពេញ ៖ ឯកឧត្តមសុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថា បើនៅក្នុង រដ្ឋសភា មានតែគណបក្ស ប្រជាជនកម្ពុជា តែម្នាក់ឯង នោះការងារនៅក្នុងរដ្ឋសភា កាន់តែ ងាយ ស្រួលធ្វើ ហើយប្រព្រឹត្ត ទៅដោយរលូន។

ឯកឧត្តមសុខ ឥសាន បានឲ្យដឹងនៅតាមប្រព័ន្ធ តេឡេក្រាម នៅថ្ងៃទី២ សីហាយ៉ាងដូច្នេះថា ជា«ទោះបីនៅក្នុង រដ្ឋសភា មានតែគណបក្ស ប្រជាជនកម្ពុជា ក៏ដោយ ក៏នេះគឺជា លទ្ធផល ចេញមកពីការបោះឆ្នោត ប្រជាធិបតេយ្យសេរីពហុបក្ស ។ ការសម្រេចយ៉ាងណា អាស្រ័យ លើសិទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនភាគច្រើនលើសលុប នៃប្រទេសគ្មានជម្រើស ណាក្រៅពី ទទួកយកនិងគោរព តាមការសម្រេចចិត្ត របស់ប្រជាជនឡើយ ។ មិនអាចនិយាយ ថា ជាសភាឯកបក្ស បានជាដាច់ខាត  ។

ឯកឧត្តមបញ្ជាក់ថា «ក្នុងលក្ខណៈនេះ រដ្ឋសភាកាន់តែមានភាពងាយស្រួល ក្នុងការបំពេញ ការងារដោយរលូន ដោយគ្មានឧបសគ្គដូច ពេលមុនៗ ដែលមានអតីតបក្សប្រឆាំង ចាំតែរា រាំងកិច្ចការងាររបស់រដ្ឋសភា ដោយម្តងពហិកា ម្តងចូលប្រជុំ ម្តងអវត្តមានយ៉ាង អនាធិបតេយ្យ គ្មានវិន័យអ្វីទាល់តែសោះ ហើយអួតខ្លួនថា ប្រជាធិបតេយ្យ ? ប៉ុន្តែក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ ចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជាដឹកនាំដោយតំណាងរាស្ត្រ មកពីគណបក្ស ប្រជាជនកម្ពុជា ពិតជាអនុវត្ត បាន ត្រឹម ត្រូវតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបណ្តានីតិវិធីជាធរមាន ដើម្បីធានា បំពេញតួនាទីប្រកបដោយប្រសិទ្ធភាព និងមានគុណភាពបក្នុងការ បម្រើប្រជាជនកម្ពុជា ទូទាំងប្រទេសដែលជាម្ចាស់ឆ្នោត មិនឲ្យខកបំណងឡើយ ស្របតាមកម្មវិធី នយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងបណ្តាវិធានការណ៍ ដែល បានលាតត្រដាងជា ចំហរជូន ម្ចាស់ឆ្នោតរួចហើយ ។        លោកបន្តថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នេះ បានប្រព្រឹត្តទៅ ដោយប្រជាធិបតេយ្យ មានការចូលរួមពីប្រជា ពលរដ្ឋជាម្ចាស់ឆ្នោតយ៉ាងច្រើន កុះករហួសពីការស្មាន ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ មានសណ្តាប់ ធ្នា ប់សាធារណៈល្អ ប្រសើរ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សាឬបាតុភាពអសកម្មអ្វីឡើយ ។ការបោះឆ្នោតមាន ការចូលរួមប្រកួតប្រជែងរវាងគណបក្សចំនួន ២០ ដែលឆ្លុះបញ្ចាំ ងថា ជាប្រជាធិប តេយ្យសេរី ពហុបក្សស្របតាមប្រព័ន្ធន យោបាយប្រជាធិ បតេយ្យសេរី ពហុ បក្ស ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមគូសបញ្ជាក់ថា« ឆ្លងកាត់កា របោះឆ្នោត ប្រជាពលរដ្ឋកម្ពុជាជាង ៨២ % បានសម្រេច ឆន្ទៈរប ស់ខ្លួនគាំទ្រជាឯកច្ឆ័ន្ទ ឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេ ជោហ៊ុន សែនជាបេក្ខជននាយករដ្ឋមន្ត្រី បន្តដឹកនាំ ប្រទេសទៅអនាគតទៀត ដើម្បី បន្ត រក្សា កា រពារ សន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខសុភមង្គលជូនប្រជាជន»។

ចំពោះការបោះឆ្នោតអាណត្តិទី៦នេះ ត្រូវបានគណបក្សកាន់អំណាច រំពឹងទុកថា ឈ្នះនឹង បោះឆ្នោត ភ្លូកទឹក ភ្លូកដី ហួសពីការរំពឹងទុក ក្រោយពីលទ្ធផលបឋម ដែលចេញ ផ្សាយដោយ គ.ជ.បកាលពីថ្ងៃទី២៩ កក្កដា បានឲ្យដឹងថាចំនួនពល រដ្ឋចេញទៅបោះឆ្នោត មានចំនួន ៦,៨៨៥,៧២៩ នាក់ស្មើ៨២,៨៩% នៃចំនួនអ្នក មា នឈ្មោះ ក្នុ ង បញ្ជីបោះឆ្នោតសរុប ៨,៣៨០,២១៧ នាក់ក្នុងនោះ មានគណបក្ស នយោបាយ ចំនួន២០ គណបក្សបានចូល រួមបោះឆ្នោត៕