ឯកឧត្តម សុខ ឥសាន បានអះអាងថា សហគមន៍អឺរ៉ុប និងព្រឹទ្ធសភាសហគមន៍អឺរ៉ុប ចំនួន៤៤រូប នឹងមកសង្កេតការណ៍ ការបោះឆ្នោត អាណតិ្តទី៦


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា សហគមន៍អឺរ៉ុប និងព្រឹទ្ធសភាសហគមន៍អឺរ៉ុប ចំនួន៤៤រូប នឹងមកសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណតិ្តទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨នាព្រឹកស្អែកនេះ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមរយៈបណ្ដាញ ទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី ២៨ កក្កដា នេះថា “ក្រុមប្រឹក្សាទេសចរណ៍ សហគមន៍អឺរ៉ុប និងក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ ព្រមទាំងព្រឹទ្ធសភាសហគមន៏អឺរ៉ុប សរុប ៤៤ នាក់ នឹងមកសង្កេតការណ៍ ការបោះឆ្នោត នៅកម្ពុជានាថ្ងៃទី២៩ ខែ កក្កដា២០១៨ នេះ”។

ឯកឧត្តម សុខ ឥសាន ថា “ដោយឡែក ព្រឹទ្ធសមាជិកសរអាចំនួន ៤ រូបមកពីរដ្ឋវ៉ាស៊ីងតោន ក៏នឹងមកដល់កម្ពុជានៅថ្ងៃ ទី២៨ ខែកក្កដា២០១៨ នេះដែរ ដើម្បីចូលរួមសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា”៕