អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យករណីបាក់ច្រាំងទន្លេសាបនៅភូមិព្រែកតាគង់


បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យករណីបាក់ច្រាំងទន្លេសាបនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៤-៥ខែសីហាឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី បានចុះវាស់ស្ទង់ និងកំពុងចាក់ក្រាលដុំថ្មធំៗទប់ជើងច្រាំងបាក់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់កុំអោយបាក់ច្រាំងបន្ថែមទៀត។
ជាផែនការ នៅពេលទឹកស្រកចុងរដូវវស្សានេះ មន្ទីរនឹងសិក្សាបច្ចេកទេស ដើម្បីលទ្ឋភាពសាងសង់ច្រាំងបេតុងការពារច្រាំងទន្លេ ។