អភិបាលខេត្តបាត់ដំបងនាំថៅកែស្រូវទៅជួបកសិករដើម្បីប្រាប់អំពីថ្លៃស្រូវត្រូវលក់


(បាត់ដំបង)៖ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និង លោក ឧកញ៉ា ពូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងព្រមទាំងមន្ទីរកសិកម្មខេត្ត អាជ្ញាធរស្រុកបានចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាកសិករ ដែលកំពុងប្រមូលផលស្រូវ នៅវាលស្រែ ទាក់ទងនឹងរឿងតម្លៃស្រូវធ្លាក់ចុះ ក្នុងភូមិរស្មីសង្ហា ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបង ។
ក្នុងនោះដែល លោក ឧកញ៉ា ភូ ពុយ ប្រធានសភាពាពាណិជ្ជកម្មខេត្តបានលើកឡើងពីបញ្ហាមួយចំនួនដែលធ្វើឲ្យ តម្លៃស្រូវមានការធ្លាក់ចុះ គឺមិនមែនមានតែប្រទេសកម្ពុជាយើងទេ ។ លោក ឧកញ្ញ៉ា ក៏បានផ្សព្វផ្សាយពីការជូនដំណឹងរបស់ក្រុមហ៊ុនធានាស្រូវកម្ពុជាខេត្ត បាត់ដំបង សូមឲ្យប្រជាកសិករឈប់លក់ស្រូវសែនក្រអូបសើមក្នុងតម្លៃក្រោម៨៤០ រៀល=៧ បាតក្នុង១គីឡូនិងទទួលទិញស្រូវសែនក្រអូបសើមក្នុងតម្លៃចាប់ពី ៨៤០ រៀល =៧បាតក្នុង១គីឡូឡើងទៅ ពីកសិករផ្ទាល់នៅនឹងស្រែ ហើយទទួលទិញពីកសិករក្នុងតម្លៃ ៩០០ រៀល=៧,៥ បាតក្នុង១គីឡូ នៅទីតាំងរបស់ក្រុមហ៊ុនធនាគាស្រូវ កម្ពុជាខេត្តបាត់ដំបងទាំងនេះជាតម្លៃស្តង់ដាសម្រាប់ការនាំចេញ ក្រៅប្រទេស
សូមបញ្ជាក់ថាក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ធនាគារស្រូវ បានជូនដំណឹងទៅកាន់ប្រជាកសិករនៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ពីការទិញស្រូវសែនក្រអូបសើម ក្នុងតម្លៃ ចាប់ពី៨៤០ រៀល ស្មើនឹង ៧បាត ក្នុង ១គីឡូក្រាម ពីកសិករផ្ទាល់នៅនឹងស្រែ។ ធនាគារស្រូវក៏បានប្រកាសទិញស្រូវសែនក្រអូបសើម ក្នុងតម្លៃចាប់ពី ៩០០ រៀល ស្មើនឹង ៧,៥០ បាត ក្នុង ១គីឡូក្រាម ពីកសិករនៅទីតាំងក្រុមហ៊ុនធនាគារស្រូវ ដែលស្ថិតនៅផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

Battambang 16-9-2016 (2)