គណៈប្រតិភូក្រសួងការពារជាតិចុះពិនិត្យការងារសម្ព័ន្ធមេត្រីភាពនៅទិសយោធភូមិភាគទី៥


នារសៀល ថ្ងៃអង្គារ ១០កើត ខែស្រាពណ៍​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី
២១ ខែសីហា ឆ្នាំ២០១៨ គណៈប្រតិភូក្រសួងការពារជាតិដឹកនាំដោយលោកជំទាវ
ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ
បានដឹកនាំប្រតិភូចុះត្រួតពិនិត្យការងារសម្ព័ន្ធមេត្រីភាពនៅកងពលតូចថ្មើរជើងលេខ៥២ យោធភូមិភាគទី៥។
អញ្ជើញអមដំណើរមានឯកឧត្តមនាយឧត្តមសេនីយ៍​ ម៉ក់ សារុន អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម
លោកជំទាវ ពីក្រសួងការពារជាតិ អគ្គបញ្ជាការនិងយោធភូមិភាគទី៥។

​អញ្ជើញចូលរួមទទួលគណៈប្រតិភូនាពេលនេះមានឯកឧត្តម មេបញ្ជាការ នាយសេនាធិការរង នាយទាហានក្នុងកងពលតូចលេខ៥២ នៅបន្ទប់ប្រជុំកងពល។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ​មុី សឹង្ហន
មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការកងពលតូចលេខ៥២ បានអានមតិស្វាគមន៍និងរបាយការណ៍សង្ខេបការងារ
សម្ព័ន្ធមេត្រីភាពរវាងដៃគូស្ថាប័នសុីវិលជាមួយកងពលតូចលេខ៥២កន្លងមកជូនគណៈប្រតិភូសណ្តាប់។
មតិសំណេះសំណាលលោកជំទាវ ដាំ ដារីនី បានលើកបញ្ជាក់ពីការអញ្ជើញមករបស់
គណៈប្រតិភូនាពេលនេះគឺចង់ក្ដាប់និងដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពកន្លងមកសម្រាប់ត្រៀមធ្វើសិក្ខាសាលាថ្ងៃខាងមុខ