បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅក្រុងកំពង់ចាម ក្នុងកម្រិត ៦០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ​ ចំនួន ១៧ គ្រួសារ


បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅក្រុងកំពង់ចាម ក្នុងកម្រិត ៦០ មម នាយប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ​ ចំនួន ១៧ គ្រួសារ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ។ នៅរសៀលថ្ងៃទី ២២ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយអាជ្ញាធរក្រុង រៀបចំម៉ាស៊ីនបូមទឹក ( កម្លាំង ២៤ សេះ និងមុខកាត់ ២០០ មម ) ចំនួន ០១​ គ្រឿង ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងនេះ បញ្ចូលទៅក្នុងបឹងធម្មជាតិ ០១ កន្លែង ដែលនៅក្បែរនោះ (បឹងកុក) ។