រាជធានីភ្នំពេញ ៖ ក្នុងគោលដៅបង្ហាញពីបច្ចុប្បន្នភាពនៃវឌ្ឍនភាពក្នុងការអនុវត្តគម្រោង (EBSS) និងធ្វើកិច្ចពិភាក្សាស្ដីពីសេវាទារកដ្ឋាន និងមត្តេយសិក្សានៅក្នុងរោងចក្រសហគ្រាសគ្រឹះស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង “ការផ្ដល់សេវាសង្គមសម្រាប់រោងចក្រ សហគ្រាសគ្រឹះស្ថាន (EBSS) និងពិភាក្សាស្ដីពីការបង្កើតសេចក្ដីប្រកាសរួមក្នុងការផ្ដល់សេវាទារកដ្ឋាន និងមត្តេយ្យសិក្សានៅក្នុងរោងចក្រសហគ្រាសគ្រឹះស្ថាន”។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយលោកស្រី Nathalie Dupont នាយិកាអង្គការពិភពកុមារ និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ នៅសណ្ឋាគារភ្នំពេញ។