ក្នុងដំណើរឆ្លងកាត់ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកកម្ពុជា អញ្ជើញចូលពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៥សាលា នៅតាមដងផ្លូវ ពីស្រុកឆែប រហូតដល់ស្រុករវៀង ខេត្តព្រះវិហារ រួមមាន៖ អនុវិទ្យាល័យរវៀង វិទ្យាល័យរវៀង សាលាបឋមសិក្សាស្រែធ្នង់ សាលាបឋមសិក្សាភ្នំដែក និងសាលាបឋមសិក្សារំចេក។
ក្នុងឱកាសចុះពិនិត្យ និងជួបសំណេះសំណាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អគារសិក្សា អគារស្នាក់នៅសម្រាប់លោកគ្រូ អ្នកគ្រូ ទីចាត់ការ រៀបចំទីលានកីឡា ចាក់បេតុងផ្លូវចូលសាលា និងធ្វើ របងព័ទ្ធជុំវិញសាលានីមួយៗ។