នៅរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកការងារគណ:សង្ឃ គណ:ធម្មយុត្តិកនិកាយខេត្តកំពង់ចាមបានផ្តល់អំណោយមនុស្សធម៍ ដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ និងរងផលប៉ះពាល់គ្រោះទឹកជំនន់ទន្លេមេគង្គក្នុងខេត្ត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តផង បានថ្លែងអំណរព្រះគុណ ចំពោះអំណោយរបស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន៖ អង្ករចំនួន៣១៥០គីឡូក្រាម មីចំនួន៩០កេស ទឹកត្រីចំនួន២៤យួរ ទឹកស៊ីអ៊ីវចំនួន៣៤យួរ ទឹកដោះគោចំនួន១០០កំប៉ុង ស្ករសចំនួន៧៥គីឡូក្រាម និងប្រឡុងចំនួន២ផងដែរ។ ឯកឧត្តម សន្យាថានឹងយកអំណោយនេះទៅប្រគល់អោយដល់ដៃជនរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងយកទៅប្រគេនដល់បណ្តាលវត្តអារាមដែលកំពុងតែរងគ្រោះដោយទឹកជំនន់ផងដែរ។
ឯកឧត្តម ក៏បានអំពាវបន្តទៀតដល់បងប្អូនសប្បុរជននាៗសូមជួយបន្តឧបត្ថម្ភ ក៏ដូចជាផ្តល់នូវអំណោយផ្សេងបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ បន្តទៀតដែលកំពុងរង់ចាំជំនួយរបស់យើង។