សម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេតា បានផ្តល់អំណោយមនុស្សធម៍​ ដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម​


នៅរសៀល​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ​ សម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេតា​ សម្តេចព្រះសង្ឃនាយករងនៃគណ:ធម្មយុត្តិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ ទទួលបន្ទុកការងារគណ:សង្ឃ​ គណ:ធម្មយុត្តិកនិកាយខេត្តកំពង់ចាមបានផ្តល់អំណោយមនុស្សធម៍​ ដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម​ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ​ និងរងផលប៉ះពាល់គ្រោះទឹកជំនន់ទន្លេមេគង្គ​ក្នុងខេត្ត​។
ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តផង​ បានថ្លែងអំណរព្រះគុណ​ ចំពោះអំណោយរបស់សម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេតា​ សម្តេចព្រះសង្ឃនាយករងនៃគណ:ធម្មយុត្តិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងនោះរួមមាន៖​ អង្ករចំនួន៣១៥០គីឡូក្រាម​ មីចំនួន៩០កេស​ ទឹកត្រីចំនួន២៤យួរ​ ទឹកស៊ីអ៊ីវចំនួន៣៤យួរ​ ទឹកដោះគោចំនួន១០០កំប៉ុង​ ស្ករសចំនួន៧៥គីឡូក្រាម​ និងប្រឡុងចំនួន២ផងដែរ។ ឯកឧត្តម សន្យាថានឹងយកអំណោយនេះទៅប្រគល់អោយដល់ដៃជនរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងយកទៅប្រគេនដល់បណ្តាលវត្តអារាមដែលកំពុងតែរងគ្រោះដោយទឹកជំនន់ផងដែរ។
ឯកឧត្តម ក៏បានអំពាវបន្តទៀតដល់បងប្អូនសប្បុរជននាៗសូមជួយបន្តឧបត្ថម្ភ ក៏ដូចជាផ្តល់នូវអំណោយផ្សេងបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ បន្តទៀតដែលកំពុងរង់ចាំជំនួយរបស់យើង។