នារសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ លោក ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ដោយសហការគ្នាយ៉ាងល្អជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ(ប្រព័ន្ធចែកចាយទឹកខ្នាតតូចតាមទុយោតាមសហគមន៍ និងស្រះសហគមន៍) សម្រាប់ថវិកាកម្មវិធីឆ្នាំ ២០១៧ និង ២០១៨ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។