ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន​ ចុះត្រួតពិនិត្យ​ និងវាយតម្លៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទខេត្តប៉ៃលិន


នារសៀលថ្ងៃព្រហស្បតិ៍​ ៤​ កើត​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​ លោក​ ស្រុិន​ ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន​ ដោយសហការគ្នាយ៉ាងល្អជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន​ ចុះត្រួតពិនិត្យ​ និងវាយតម្លៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ(ប្រព័ន្ធចែកចាយទឹកខ្នាតតូចតាមទុយោ​តាមសហគមន៍​ និងស្រះសហគមន៍)​ សម្រាប់ថវិកាកម្មវិធីឆ្នាំ​ ២០១៧​ និង​ ២០១៨​ នៅឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។