ឯកឧត្តម សុខ ឥសាន៖ កឹម សុខា ស្នើជួបជុំរដូវភ្ជុំបិណ្ឌ អត់មានអ្នក ណាឃាត់សូម្បីប្រេត-នរក ក៏មកជុំគ្នាតែ អ្នកជាប់ទោស មិនអាចទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គ្មានអ្នកណាហាមឃាត់មិនឲ្យជួបជុំគ្នានោះទេ សូម្បីតែពួកប្រេតនិងនរកក៏មកជុំគ្នាដែរ លើកលែងតែអ្នកជាប់ពន្ធនាគារដែលមិនអាចមកបាន។
ឯកឧត្តមបន្តថា “ពួកប្រេត ពួកនរកអីមកជួបជុំគ្នានៅវត្តទាំងអស់ ទាំងមនុស្សលោក ទាំងមនុស្សអីហ្នឹង ប៉ុន្តែអ្នកទៅជួបជុំគ្នាអត់មានអ្នកជាប់ទោស ឬជាប់ពិរុទ្ធអីជាមួយតុលាការទេ  អាហ្នឹងអ្នកជាប់ទោសហ្នឹងបាត់សិទ្ធិជាពលរដ្ឋមួយចំនួនហើយ អ្នកដែលមិនទាន់កាត់ទោស ហើយបើអ្នកកាត់ទោសចូលសាលក្រមជាស្ថាពរហើយ វាអស់សិទ្ធិជាពលរដ្ឋហើយ”។