ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបពិភាក្សាការងារជាមួយលោក Holger van Eden ទីប្រឹក្សាមូលនិធិបូរិយវត្ថុអន្តរជាតិ (IMF) និងសហការី


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Holger van Eden ទីប្រឹក្សាមូលនិធិបូរិយវត្ថុអន្តរជាតិ (IMF) និងសហការី អំពីលទ្ធផលនៃ បេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) និងផ្លាស់ប្តូរទស្សនៈនៃការអនុវត្តគម្រោង FMIS,នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ០៩:៣០ នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។