យុទ្ធនាការធ្វើសៀវភៅការងារជូនបងប្អូនកម្មករ កម្មការនីដល់រោងចក្រ


នេះជាលើកទី៤ហើយ ដែលអង្គភាពច្រកចេញចូលតែមួយ បានធ្វើយុទ្ធនាការធ្វើសៀវភៅការងារជូនបងប្អូនកម្មករ កម្មការនីដល់រោងចក្រ។
ស្រមតាមអនុសាសន៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម គឺផ្តោតទៅលើការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស និងមានតម្លាភាព ។
ដោយឡែកថ្ងៃនេះ១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ
អង្គភាពច្រកចេញចូល តែមួយបានធ្វើយុទ្ធនាការចុះធ្វើសៀវភៅការងារជូន កម្មករកម្មការិនីបានចំនួន ០៤ សហគ្រាសចាប់ពីថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៨ ទ១ រោងចក្រ វាឡុង បានចំនួន ១០៨២ ទី២ រោងចក្រ ដាតាន់អ៉ិនដាសស្រៀល ឯ.ក ចំនួន៣០០ ទី៣ រោច្រកលីឈាងខប ចំនួន២២៨ និងថ្ងៃនេះជាលើកទី៤ នៃការចុះយុទ្ធនាការធ្វើសៀវភៅការងារនៅរោងចក្រ សាន់ស៊ូហ្កាមិនជាដោយលទ្ធផលបណ្តោះអាសន្ន ចំនួន ៤៩៨នាក់ សរុបចំនួន២១០៨ក្បាល នឹងបន្តសំរេចអោយបាននូវ គោលដៅដែលបានកំណត់ ចំនួន ៥១៥៩ក្បាល ។សូមបញ្ជាក់ផងដែរថា ចំនួនកម្មករ កម្មការិនីដែលបានមកធ្វើសៀវភៅការងារនៅអង្គភាពច្រក សរុបបានចំនួន ៥២៣ នាក់។
មានប្រសាសន៍ក្នុងឱកាសនៃយុទ្ធនាការធ្វើសៀភៅការងារនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានពន្យល់ ក៏ដូចជាផ្តល់ព័ត៌មានដល់បងប្អូនកម្មករ កម្មការិនី ពីផលប្រយោជន៍នៃការធ្វើសៀវភៅការងារនេះ ។ឯកឧត្តម បានបន្តទៀតថា ចំពោះបងប្អូនកម្មករ កម្មការិនី ដែលមិនទាន់បានធ្វើសៀវភៅនេះសូមអញ្ជើញមកធ្វើនៅតាមរោងចក្រដែលក្រុមការងារអង្គភាពច្រកចេញចូលតែមួយចុះមកធ្វើ ក្នុងគោលបំណងដើម្បីពន្លឿននៃការផ្តល់សេវាសាធារណះជូនបងប្អូន ។
ក្រោយពីទទួលបាននូវការធ្វើសៀវភៅការងារនោះដែរ បងប្អូនកម្មករ កម្មការិនី បានសម្តែងពីការសប្បាយរីករាយ ដែលកន្លងមកពួកគាត់ត្រូវទៅធ្វើនៅក្រសួង រឺនៅមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវះ ដែលធ្វើអោយពួកគាត់ត្រូវចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរ ព្រមទាំងចំណាយពេលយូរទម្រាំបានសៀវភៅការងារនេះ។ មានប្រសាសន៍បន្ថែមទៀតថា ពួកគាត់សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានយករដ្ឋមន្រ្តីដែលបានដាក់ចេញនូវគោលនយោបាយនៃការផ្តល់សេវាសាធារណះជូនពួកគាត់ទ្វេរដង។