សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បានផ្ញើសាររំលែកទុក្ខ ជូនឯកឧត្តម លុយ ឡាំ ព្រមទាំងក្រុមគ្រួសារ ដែលលោកជំទាវ មាស គីម ដែលត្រូវជាភរិយា របស់ឯកឧត្តម លុយ ឡាំ បានទទួលមរណភាព កាលពីវេលាម៉ោង ០២:៣០នាទីរសៀល ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។
ការបាត់បង់រូប លោកជំទាវ មាស គីម គឺជាបាត់បង់ភរិយា មាតា ជីដូនដ៏ឆ្នើមមួយរូប ដែលបានយកអស់កម្លាំងកាយចិត្ត បីបាច់រក្សាអប់រំ ទូន្មានកូនៗ ចៅៗ ព្រមទាំងជាម្លប់ដ៏ត្រជាក់ និងជាមេគ្រួសារប្រកបដោយភាពកក់ក្តៅជាទីបំផុត។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ សូមបួងសូងដល់វត្ថុសក្តិសិទ្ធក្នុងលោក និងតេជៈបារមី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខ័ន្ធ លោកជំទាវ មាស គីម បានទៅសោយសុខគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។