នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងបរិស្ថានបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អគារមរតកតេជោ ដែលជាអគារទីស្តីការក្រសួងបរិស្ថានថ្មី ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះត្រូវបានធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរពីបូរាណកាល ដើម្បីបួងសួងសុំកម្លាំងអធិធម្មជាតិ តាមជួយថែរក្សាការពារសំណង់ស្ថាបត្យកម្មថ្មីនេះ ក៏ដូចជាផ្តល់សេចក្តីសុខសេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច ដែលជាបេសកកម្មរបស់ក្រសួងបរិស្ថាន ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត អគារមរតកតេជោ ដែលជាអគារទីស្តីការក្រសួងបរិស្ថានថ្មី
