អង្ករយ៉ាងហោច ៣៥០តោន ត្រូវថ្នាក់ដឹកនាំមន្រ្តីរាជការ និងក្រុមហ៊ុនឯកជន បានប្រកាសទិញជាបន្តបន្ទាប់ នៅថ្ងៃនេះ តាមការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីគាំទ្រលើតម្លៃស្រូវរបស់ប្រជាកសិករខ្មែរ កុំឲ្យមានការធ្លាក់ចុះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុង Facebook សម្តេចបានហៅសកម្មភាពជួយទទួលទិញស្រូវប្រជាពលរដ្ឋនេះ ថាជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កសិករ។ សម្តេចតេជោ បានថ្លែអំណរគុណ និងសូមអំពាវនាវបន្ថែមទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជន សូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករ អោយបានកាន់តែច្រើនឡើងនៅទូទាំងប្រទេស។