ឯកឧត្តម Truong Minh Tuan រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញទទួលស្វាគមន៍ដំណើរមកដល់របស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូវៀតណាម នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ច្រឹង បុទុម រង្សី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរផងដែរ។