ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់អនុវត្តខែតុលា ឆ្នាំ២០១៨


នាព្រឹកថ្ងៃព្រងស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់អនុវត្តខែតុលា ឆ្នាំ២០១៨ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង៕