រដ្ឋមន្រ្តីសុខាភិបាល សម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មី នៃមន្ទីរពេទ្យខេត្តបាត់ដំបង តម្លៃ៦៥ម៉ឺនដុល្លារ


(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរក្រសួង បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលមានទំហំទឹកប្រាក់៦៥០,០០០ដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រជាពលរដ្ឋអាមេរិក នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុងបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ងួន រតនៈ អភិបាលខេត្ត, លោកវរសេនីយ៍ត្រី ប្រេតឌី ចនសុន តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, លោកវរសេនីយ៍ទោ ធេរីហ្សា ធេរី នាយកការិយាល័យកម្មវិធីផ្តល់ឈាម នៃអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការសុខាភិបាល និងមន្រ្តីរាជការនានាជុំវិញខេត្តកងកម្លាំង ចូលរួមជាច្រើននាក់ផងដែរ៕