សម្តេច ហេង សំរិន អនុញ្ញាតឱ្យអគ្គរដ្ឋទូតចិនផុតអាណត្តិ ចូលជួបមុនចាកចេញពីកម្ពុជា


នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។

លោក ស្យុង ប៉ ជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាជាច្រើន មុននឹងលោកចាកចេញពីប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ប័រ បានឈានដល់ពេលបិទបញ្ចប់អាណត្តិការងាររបស់ខ្លួនហើយនៅឆ្នាំ២០១៨នេះ បន្ទាប់ពីបានបំពេញការងារបានរយៈពេលពីរឆ្នាំ។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការសោកស្តាយដែលរូបលោកមានរយៈពេលខ្លីក្នុងការបំពេញភារកិច្ចនៅកម្ពុជា។

សូមជម្រាប លោក ស្យុង ប័រ ត្រូវបានរាជរដ្ឋាភិបាលចិន ជ្រើសតាំងឲ្យមកបំពេញបេសកកម្មកាទូតនៅកម្ពុជា កាលពីអំឡុងឆ្នាំ២០១៦ ហើយមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ ដែលលោកត្រូវបានបញ្ចប់អាណត្តិកាទូតនេះ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ឯកអគ្គរដ្ឋទូតថ្មី ដែលនឹងត្រូវមកបន្ដបេសកកម្មកាទូតនេះ ក្រសួងការបរទេសកម្ពុជា មិនទាន់បានបញ្ជាក់នៅឡើយ៕