មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ សហការណ៍ជាមួយរដ្ឋបាលស្រុកកំពង់ធំ ប្រារព្វទិវាមនុស្សចាស់កម្ពុជា និង ទិវាមនុស្សចាស់អន្តជាតិ លើកទី ២០ ថ្ងៃទី០១ តុលា ឆ្នាំ ២០១៨


កំពង់ធំ៖ ព្រឹកថ្ងៃច័ន្ទ ០៧ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ត ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៨ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ សហការណ៍ជាមួយរដ្ឋបាលស្រុកកំពង់ធំ ប្រារព្វទិវាមនុស្សចាស់កម្ពុជា និង ទិវាមនុស្សចាស់អន្តជាតិ លើកទី ២០ ថ្ងៃទី០១ តុលា ឆ្នាំ ២០១៨ ក្រោមប្រធានបទ (សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៍ គ្រួសារ និងសង្គមជាតិ ) ក្រោមធិបតីភាព ឯកឧត្តម ញឹក បាន ខេង អភិបាលរងខេត្ត តំណាង ដ៏ខ្ពងខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំ ដែលមានការចូលរួមពីសំណាក់មន្ត្រីរាជការ ជុំវិញខេត្ត ស្រុក ៤០នាក់ និងមនុស្សចាស់ ៣០០នាក់ ក្នុងម្នាក់ៗទទួលបានខោអាវ ១កំប្លេ និង ថវិកាចំនួន ២០០០០៛ ។